សូរ៉ា 2 · ជូស 1
Al-Baqarah · 2:129
رَبَّنَا وَابْعَثْ فِيهِمْ رَسُولًا مِنْهُمْ يَتْلُو عَلَيْهِمْ آيَاتِكَ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَيُزَكِّيهِمْ ۚ إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ
ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាតែងតាំងអ្នកនាំ សារម្នាក់អំពីពួកគេ(កូនចៅអ៊ីស្មាអ៊ីល)ឱ្យពួកគេផង ដើម្បីគាត់ នឹងសូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួកគេស្ដាប់ ហើយបង្រៀនគម្ពីរ (គួរអាន) និងមាគ៌ារបស់គាត់ដល់ពួកគេ ហើយនិងដើម្បីជំរះ (បាបកម្ម)ពួកគេផង។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
តាហ្វសៀរ
ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាតែងតាំងអ្នកនាំសារម្នាក់អំពីពួកគេចេញពីក្នុងចំណោមពូជអម្បូររបស់ព្យាការីអ៊ីស្មាអែលផង ដើម្បីឲ្យគេ(អ្នកនាំសារ)សូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ដែលបានបញ្ចុះឲ្យពួកគេស្តាប់ ហើយបង្រៀនគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការី)ដល់ពួកគេ ហើយជម្រះសម្អាតពួកគេពីប្រការស្ហ៊ីរិកនិងអំពើបាបផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែបំផុត និងមហាគតិបណ្ឌិតចំពោះសកម្មភាព និងបទបញ្ញត្តិរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល