សូរ៉ា 2 · ជូស 1
Al-Baqarah · 2:130
وَمَنْ يَرْغَبُ عَنْ مِلَّةِ إِبْرَاهِيمَ إِلَّا مَنْ سَفِهَ نَفْسَهُ ۚ وَلَقَدِ اصْطَفَيْنَاهُ فِي الدُّنْيَا ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
គ្មានអ្នកណាស្អប់ខ្ពើមសាសនារបស់អ៊ីព្រហ៊ីម(សាសនា អ៊ីស្លាម)ឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅខ្លួនឯងប៉ុណ្ណោះ។ ហើយជាការពិតណាស់ យើងបានជ្រើសរើសអ៊ីព្រហ៊ីមនៅក្នុង លោកិយនេះ(ជាអ្នកនាំសារ) ហើយពិតប្រាកដណាស់ នៅថ្ងៃ បរលោកគេនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលត្រឹមត្រូវ។
តាហ្វសៀរ
ហើយគ្មាននរណាម្នាក់ដែលចាកចេញពីសាសនារបស់អ៊ីព្រហ៊ីមទៅកាន់សាសនាផ្សេងឡើយ លើកលែងតែអ្នកដែលបំពានខ្លួនឯងដោយភាពល្ងង់ខ្លៅ និងមានការពិចារណាដ៏អាក្រក់ដោយបោះបង់សេចក្តីពិតទៅរកភាពវង្វេង ហើយនិងពេញចិត្តទទួលយកវា(ភាពវង្វេង)ដោយអាម៉ាស់ប៉ុណ្ណោះ។ ពិតណាស់ យើងបានជ្រើសរើសព្យាការីអ៊ីព្រហ៊ីមធ្វើជាអ្នកនាំសារ និងជាមនុស្សជំនិតម្នាក់(របស់យើង)នៅក្នុងលោកិយនេះ។ ហើយពិតណាស់នៅថ្ងៃបរលោក រូបគេគឺស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលដែលពួកគេបានអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយដែលអល់ឡោះបានបង្គាប់ប្រើលើពួកគេ។ ដូចនេះ ពួកគេទទួលបាននូវឋានៈខ្ពង់ខ្ពស់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល