សូរ៉ា 2 · ជូស 1
Al-Baqarah · 2:128
رَبَّنَا وَاجْعَلْنَا مُسْلِمَيْنِ لَكَ وَمِنْ ذُرِّيَّتِنَا أُمَّةً مُسْلِمَةً لَكَ وَأَرِنَا مَنَاسِكَنَا وَتُبْ عَلَيْنَا ۖ إِنَّكَ أَنْتَ التَّوَّابُ الرَّحِيمُ
ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យយើងទាំង ពីរនាក់ជាអ្នកប្រគល់ខ្លួន(ជាមូស្លីម)សម្រាប់ទ្រង់ និងធ្វើឱ្យកូន ចៅរបស់យើងខ្ញុំជាក្រុមដែលប្រគល់ខ្លួន(ជាមូស្លីម)សម្រាប់ទ្រង់ ផង ព្រមទាំងបង្ហាញដល់យើងខ្ញុំនូវរបៀបគោរពសក្ការៈរបស់យើង ខ្ញុំ់ និងអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នក ទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។
តាហ្វសៀរ
ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាធ្វើឱ្យយើងទាំងពីរក្លាយជាអ្នកប្រគល់ខ្លួនចំពោះបទបញ្ជារបស់ទ្រង់(ជាជនមូស្លីម) ឱនលំទោនចំពោះទ្រង់ដោយមិនធ្វើស្ហ៊ីរិក(គោរពសក្ការៈអ្នកផ្សេង)រួមជាមួយទ្រង់ផងចុះ។ ហើយសូមទ្រង់ធ្វើឱ្យពូជពង្សរបស់ពួកយើងក្លាយជាប្រជាជាតិដែលប្រគល់ខ្លួន(ជាជនមូស្លីម)ចំពោះទ្រង់ផង។ សូមទ្រង់មេត្តាផ្តល់ឲ្យពួកយើងបានយល់ដឹងពីរបៀបនៃការគោរពសក្ការៈចំពោះទ្រង់ ហើយសូមទ្រង់មេត្តាអភ័យទោសដល់ពួកយើងចំពោះអំពើអាក្រក់(បាបកម្ម) និងការខ្វះចន្លោះក្នុងការគោរពប្រតិបត្តិរបស់ពួកយើងចំពោះទ្រង់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកនូវការសារភាពកំហុសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល