សូរ៉ា 2 · ជូស 1

Al-Baqarah · 2:120

وَلَنْ تَرْضَىٰ عَنْكَ الْيَهُودُ وَلَا النَّصَارَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمْ ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۗ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَ الَّذِي جَاءَكَ مِنَ الْعِلْمِ ۙ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ

ហើយពួកយ៉ាហ៊ូទីនិងណាសរ៉នីមិនពេញចិត្ដនឹងអ្នក (មូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកកាន់តាមសាសនារបស់ ពួកគេ។ ចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ របស់អល់ឡោះ គឺជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ។ ហើយប្រសិន បើអ្នកតាមចំណង់របស់ពួកគេបន្ទាប់ពីអ្នកបានទទួលចំណេះដឹង ហើយ(គម្ពីរគួរអាន) អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយពី (ទារុណកម្ម)អល់ឡោះឡើយ។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ជាការណែនាំនិងដាស់តឿនរំលឹកឲ្យប្រុងប្រយ័ត្ន ដោយបន្ទូលរបស់ទ្រង់ថាៈ ពួកយូដា និងពួកណាសរ៉នី(ពួកគ្រឹស្ទាន) នឹងមិនពេញចិត្តចំពោះអ្នក(ព្យាការីមូហាំម៉ាត់)ជាដាច់ខាត លុះត្រាតែអ្នកបោះបង់សាសនាឥស្លាម ហើយដើរតាម(មាគ៌ា)ពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ គម្ពីររបស់អល់ឡោះ ហើយនិងការបញ្ជាក់របស់ទ្រង់ ទើបជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវ ពុំមែនប្រការមិនត្រឹមត្រូវដែលពួកគេកំពុងតែស្ថិតនៅលើវានោះទេ។ ហើយប្រសិនបើការដើរតាមពួកគេនោះ បានកើតចេញពីអ្នក ឬកើតចេញពីនរណាម្នាក់ក្នុងចំណោមអ្នកដែលដើរតាមអ្នក ក្រោយពីការពិតដ៏ច្បាស់លាស់បានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ អ្នកពិតជាគ្មានអ្នកគាំពារ និងអ្នកជួយ(ការពារ)ពីអល់ឡោះឡើយ។ នេះគឺក្នុងន័យបញ្ជាក់ពីគ្រោះថ្នាក់នៃការបោះបង់ភាពត្រឹមត្រូវ និងរាប់អានអ្នកដែលស្ថិតនៅលើផ្លូវខុស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់