សូរ៉ា 2 · ជូស 1
Al-Baqarah · 2:119
إِنَّا أَرْسَلْنَاكَ بِالْحَقِّ بَشِيرًا وَنَذِيرًا ۖ وَلَا تُسْأَلُ عَنْ أَصْحَابِ الْجَحِيمِ
ពិតប្រាកដណាស់ យើងបានបញ្ជូន អ្នក(មូហាំម៉ាត់) ជាមួយនឹងការពិត(សាសនាអ៊ីស្លាម) ដើម្បីផ្ដល់ដំណឹងរីករាយ និង ដាស់តឿនព្រមាន។ ហើយអ្នកនឹងមិនត្រូវគេឱ្យទទួលខុសត្រូវពី ពួកនរកជើហ៊ីមឡើយ។
តាហ្វសៀរ
ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកមក(ឱព្យាការីមូហាំម៉ាត់)ជាមួយនឹងសាសនាពិតដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ដើម្បីឲ្យអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកមានជំនឿនូវឋានសួគ៌ និងដាស់តឿនព្រមានដល់ពួកដែលគ្មានជំនឿនូវឋាននរក។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)គ្មានតួនាទីអ្វីក្រៅពីជាការផ្តល់សារដ៏ច្បាស់លាស់ប៉ុណ្ណោះ ហើយអល់ឡោះនឹងមិនសួរអ្នកអំពីពួកដែលគ្មានជំនឿនឹងអ្នកដែលនៅក្នុងចំណោមពួកនរកជើហ៊ីមឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល