សូរ៉ា 2 · ជូស 1

Al-Baqarah · 2:118

وَقَالَ الَّذِينَ لَا يَعْلَمُونَ لَوْلَا يُكَلِّمُنَا اللَّهُ أَوْ تَأْتِينَا آيَةٌ ۗ كَذَٰلِكَ قَالَ الَّذِينَ مِنْ قَبْلِهِمْ مِثْلَ قَوْلِهِمْ ۘ تَشَابَهَتْ قُلُوبُهُمْ ۗ قَدْ بَيَّنَّا الْآيَاتِ لِقَوْمٍ يُوقِنُونَ

ហើយពួកដែលគ្មានចំណេះវិជ្ជាបាននិយាយថាៈ ហេតុអី្វបានជាអល់់ឡោះមិនបន្ទូលប្រាប់ពួកយើង(ដោយផ្ទាល់) ឬក៏ផ្ដល់ ភស្ដុតាងមកឱ្យពួកយើង? ដូចេ្នះដែរ អ្នកជំនាន់មុនៗក៏បាននិយាយ ដូចពាក្យសំដីរបស់ពួកគេនេះដែរ ដោយសារតែចិត្ដរបស់ពួកគេ ប្រហាក់ប្រហែលគ្នា។ ការពិតយើងបានបង្ហាញភស្ដុតាងជាច្រើន ដល់ក្រុមដែលមានជំនឿពិតប្រាកដ។

តាហ្វសៀរ

ហើយពួកដែលគ្មានចំណេះដឹងក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន(ពួកពហុទេពនិយម)បាននិយាយទាំងរឹងចចេសរឹងរូសមិនទទួលយកការពិតថាៈ ហេតុអ្វីបានជាអល់ឡោះមិនមានបន្ទូលមកកាន់ពួកយើងដោយផ្ទាល់ ឬផ្តល់ជាសញ្ញាផ្លូវវិញ្ញាណមួយដាច់ដោយឡែកដល់ពួកយើងតែម្តងទៅ? សំដីរបស់ពួកគេនេះ ដូចគ្នានឹងសម្តីរបស់ប្រជាជាតិដែលបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយកាលពីមុនដែរ បើទោះបីជាពួកគេរស់នៅក្នុងជំនាន់ខុសគ្នា និងទីកន្លែងខុសគ្នាក៏ដោយ។ ដួងចិត្តរបស់ពួកទាំងនោះ ជាមួយនឹងដួងចិត្តរបស់អ្នកជំនាន់មុនពួកគេ ចំពោះការប្រឆាំង ភាពចចេសរឹងរូស ហើយនិងភាពក្រអឺតក្រទមនោះ គឺប្រហាក់ប្រហែលគ្នា។ ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបកស្រាយយ៉ាងច្បាស់នូវភស្តុតាងជាច្រើនសម្រាប់ក្រុមដែលមានជំនឿចំពោះសេចក្តីពិតនៅពេលដែលវាស្តែងឡើងចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់