សូរ៉ា 2 · ជូស 1

Al-Baqarah · 2:121

الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَتْلُونَهُ حَقَّ تِلَاوَتِهِ أُولَٰئِكَ يُؤْمِنُونَ بِهِ ۗ وَمَنْ يَكْفُرْ بِهِ فَأُولَٰئِكَ هُمُ الْخَاسِرُونَ

ពួក(កាន់សាសនាអ៊ីស្លាមពីអំបូរអ៊ីស្រាអែល) ដែល យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យពួកគេ គឺពួកគេសូត្រវាយ៉ាងត្រឹម ត្រូវ។ ពួកទាំងនោះគឺជាអ្នកមានជំនឿលើគម្ពីរ(គួរអាន)។ ហើយ អ្នកណាដែលមិនជឿលើវា ពួកទាំងនោះគឺជាពួកដែលខាតបង់។

តាហ្វសៀរ

គម្ពីរគួរអានបាននិយាយប្រាប់អំពីក្រុមមួយក្នុងចំណោមពួកអះលីគីតាប(អ្នកដែលគេបានផ្តល់គម្ពីរឲ្យ)ដែលពួកគេបានអនុវត្តតាមបណ្តាគម្ពីរដែលគេបានបញ្ចុះទៅឲ្យពួកគេ ហើយពួកគេបានដើរតាមវាយ៉ាងពិតប្រាកដ។ អ្នកទាំងនោះបានប្រទះឃើញនៅក្នុងបណ្តាគម្ពីរទាំងនោះនូវសញ្ញាភស្តុតាងជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពពិតរបស់ព្យាការីមូហាំម៉ាត់។ ដូច្នោះហើយ ពួកគេបានរួសរាន់ទៅកាន់ការមានជំនឿចំពោះគាត់។ ហើយមានមួយក្រុមផ្សេងទៀតបានបដិសេធចំពោះវា(សញ្ញាភស្តុតាងដែលមានបញ្ជាក់)។ ដូចនេះ សម្រាប់ពួកគេពិតជានឹងទទួលនូវការខាតបង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់