សូរ៉ា 2 · ជូស 1
Al-Baqarah · 2:113
وَقَالَتِ الْيَهُودُ لَيْسَتِ النَّصَارَىٰ عَلَىٰ شَيْءٍ وَقَالَتِ النَّصَارَىٰ لَيْسَتِ الْيَهُودُ عَلَىٰ شَيْءٍ وَهُمْ يَتْلُونَ الْكِتَابَ ۗ كَذَٰلِكَ قَالَ الَّذِينَ لَا يَعْلَمُونَ مِثْلَ قَوْلِهِمْ ۚ فَاللَّهُ يَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ពួកយ៉ាហ៊ូទីបានអះអាងថាៈ សាសនារបស់ពួកណាសរ៉នី ពុំត្រឹមត្រូវឡើយ ហើយពួកណាសរ៉នីក៏បានតបវិញថាៈ សាសនា របស់ពួកយ៉ាហ៊ូទីទេដែលពុំត្រឹមត្រូវនោះ ខណៈដែលពួកគេ(ទាំងពីរ ក្រុម)សូត្រគម្ពីររៀងៗខ្លួន។ ដូចគ្នានេះដែរ ពួកដែលពុំបានយល់ដឹង (មូស្ហរីគីនអារ៉ាប់)បានអះអាងដូចពាក្យសំដីរបស់ពួកទាំងនោះ ដែរ។ហើយអល់់ឡោះនឹងកាត់ក្ដីរវាងពួកគេទាំងនោះនៅថ្ងៃ បរលោកអំពីអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុង(រឿង)នោះ។
តាហ្វសៀរ
ពួកយូដាបាននិយាយថា៖ ពួកណាសរ៉នី(ពួកគ្រឹស្ទាន)ពុំស្ថិតនៅលើសាសនាដែលត្រឹមត្រូវនោះទេ ហើយពួកណាសរ៉នីវិញក៏បាននិយាយដែរថា៖ ពួកយូដាពុំស្ថិតនៅលើសាសនាដែលត្រឹមត្រូវនោះទេខណៈដែលពួកគេ(ទាំងពីរក្រុម)សូត្រគម្ពីររៀងៗខ្លួនដែលមានបញ្ជាក់លើអ្វីដែលពួកគេបានប្រឆាំង ហើយនិងមានការប្រើឲ្យ(ពួកគេ)មានជំនឿចំពោះបណ្តាព្យាការីទាំងអស់ដោយគ្មានការបែងចែកឡើយ។ ទង្វើរបស់ពួកគេនេះ គឺស្រដៀងនឹងពាក្យសំដីរបស់ពួកមុស្ហរីគីនដែលមិនបានយល់ដឹងអ្វីទាំងអស់នោះដែរ ខណៈដែលពួកគេ(ពួកមុស្ហរីគីន)បានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់ ហើយនិង(បដិសេធ)បណ្តាគម្ពីរដែលគេបានបញ្ចុះទៅលើពួកគេ។ ដូច្នោះហើយអល់ឡោះជាម្ចាស់ទ្រង់នឹងកាត់ក្តីរវាងពួកដែលខ្វែងគំនិតគ្នាទាំងអស់នោះនៅថ្ងៃបរលោក ដោយការកាត់ក្តីយ៉ាងយុត្តិធម៌បំផុតដូចដែលទ្រង់បានប្រាប់ខ្ញុំបម្រើរបស់ទ្រង់ថាៈ ពិតប្រាកដណាស់ ពុំបានទទួលបានជោគជ័យឡើយ លើកលែងតែការមានជំនឿទៅលើរាល់អ្វីទាំងអស់ដែលអល់ឡោះបានបញ្ចុះមកប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល