សូរ៉ា 2 · ជូស 1

Al-Baqarah · 2:112

بَلَىٰ مَنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ فَلَهُ أَجْرُهُ عِنْدَ رَبِّهِ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ

ការពិតមិនមែនដូច្នោះទេ (អ្នកដែលបានចូលឋានសួគ៌ នោះ) គឺអ្នកដែលបានប្រគល់ខ្លួនប្រាណរបស់គេចំពោះអល់ឡោះ ដោយភាពស្មោះត្រង់ ។ ដូចេ្នះ សម្រាប់អ្នកនោះនឹងទទួលបានផល បុណ្យពីម្ចាស់របស់គេ ហើយពួកគេគ្មានការភ័យខ្លាច និងព្រួយបារម្ភ អ្វីឡើយ។

តាហ្វសៀរ

តាមពិត អ្នកដែលអាចចូលបានឋានសួគ៌នោះ គឺរាល់អ្នកដែលស្មោះសរ(ជ្រះថ្លា)ចំពោះអល់ឡោះជាម្ចាស់ដោយការតម្រង់ឆ្ពោះទៅកាន់ទ្រង់ (ហើយជាមួយនឹងភាពស្មោះសររបស់គេ) រូបគេបានគោពសក្ការៈចំពោះទ្រង់បានយ៉ាងល្អប្រពៃដោយការអនុវត្តតាមនូវអ្វីដែលអ្នកនាំសារបាននាំមក។ ជននោះហើយគឺជាអ្នកដែលនឹងចូលឋានសួគ៌ មិនថារូបគេមកពីក្រុមណានោះទេ ហើយរូបគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់គេ។ ពួកគេគ្មានការភ័យខ្លាចចំពោះថ្ងៃបរលោកដែលពួកគេនឹងប្រឈមមុខនោះទេ ហើយពួកគេក៏មិនមានការសោកស្តាយចំពោះអ្វីដែលពួកគេខកខាននៅក្នុងលោកិយនេះដែរ។ លក្ខណៈសម្បត្តិដែលបានរៀបរាប់ទាំងអស់នេះ ពុំមាននៅក្នុងខ្លួនបុគ្គលណាម្នាក់ឡើយបន្ទាប់ពីការមកដល់របស់ព្យាការីមូហាំម៉ាត់នោះ លើកលែងតែរូបគេជាជនមូស្លីម(កាន់សាសនាឥស្លាម)ប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់