សូរ៉ា 2 · ជូស 1

Al-Baqarah · 2:111

وَقَالُوا لَنْ يَدْخُلَ الْجَنَّةَ إِلَّا مَنْ كَانَ هُودًا أَوْ نَصَارَىٰ ۗ تِلْكَ أَمَانِيُّهُمْ ۗ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ

ហើយពួកគេ(យ៉ាហ៊ូទីនិងណាសរ៉នី)បាននិយាយថាៈ គ្មាននរណាម្នាក់ចូលឋានសួគ៌ឡើយ លើកលែងតែអ្នកនោះកាន់ សាសនាយ៉ាហ៊ូទីឬណាសរ៉នីប៉ុណ្ណោះ។ នោះគ្រាន់តែជាការស្រមើ ស្រមៃប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ សូមបង្ហាញភស្ដុតាងរបស់ពួកអ្នកមក ប្រសិនបើការអះអាងរបស់ ពួកអ្នកត្រឹមត្រូវមែននោះ។

តាហ្វសៀរ

ហើយក្រុមនីមួយៗក្នុងចំណោមពួកយូដា និងពួកណាសរ៉នី(គ្រឹស្ទាន)បាននិយាយថាៈ ពិតប្រាកដណាស់ ឋានសួគ៌គឺសម្រាប់តែពួកគេប៉ុណ្ណោះ ដោយពួកយូដាបាននិយាយថាៈ គ្មានអ្នកណាអាចចូលឋានសួគ៌បានទេ លើកលែងតែអ្នកដែលកាន់សាសនាយូដាប៉ុណ្ណោះ។ ចំណែកឯពួកណាសរ៉នី(ពួកគ្រឹស្ទាន)វិញក៏បាននិយាយដែរថាៈ គ្មានអ្នកណាម្នាក់អាចចូលឋានសួគ៌បានឡើយ លើកលែងតែអ្នកដែលកាន់សាសនាណាសរ៉នី(សាសនាគ្រឹស្ទាន)ប៉ុណ្ណោះ។ ទាំងនេះគ្រាន់តែជាការស្រមើស្រមៃដែលខុសឆ្គងរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេវិញចុះថាៈ ចូរពួកអ្នកបង្ហាញភស្តុតាងចំពោះអ្វីដែលពួកអ្នកបានអះអាងនោះមក ប្រសិនបើការអះអាងរបស់ពួកអ្នកពិតជាត្រឹមត្រូវមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់