សូរ៉ា 2 · ជូស 1

Al-Baqarah · 2:114

وَمَنْ أَظْلَمُ مِمَّنْ مَنَعَ مَسَاجِدَ اللَّهِ أَنْ يُذْكَرَ فِيهَا اسْمُهُ وَسَعَىٰ فِي خَرَابِهَا ۚ أُولَٰئِكَ مَا كَانَ لَهُمْ أَنْ يَدْخُلُوهَا إِلَّا خَائِفِينَ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ

ហើយតើអ្នកណាដែលបំពានជាងអ្នកដែលរារាំងអ្នក ដទៃមិនឱ្យចូលម៉ាស្ជិទរបស់អល់ឡោះ ដើម្បីរំលឹកនាមរបស់ទ្រង់ (សូត្រធម៌ ថ្វាយបង្គំ បួងសួង)នៅក្នុងវា ថែមទាំងបានព្យាយាម ក្នុងការបំផ្លិចបំផ្លាញវាទៀតនោះ? អ្នកទាំងនោះមិនដែលចូលក្នុង ម៉ាស្ជិទឡើយ លើកលែងតែពួកគេមានការភ័យខ្លាច(ពីប្រការណា មួយ)ប៉ុណ្ណោះ។ សម្រាប់ពួកគេនៅក្នុងលោកិយនេះគឺមានភាព អាម៉ាស់ ហើយនៅថ្ងៃបរលោកវិញ ពួកគេនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរ។

តាហ្វសៀរ

គ្មានជនណាម្នាក់ដែលជាអ្នកបំពានខ្លាំងជាងអ្នកដែលបានរារាំងអ្នកដទៃមិនឲ្យរំលឹកព្រះនាមអល់ឡោះនៅក្នុងម៉ាស្ជិតរបស់អល់ឡោះ ដោយរារាំងអ្នកដទៃមិនឲ្យប្រតិបត្តិសឡាត មិនឲ្យរំលឹកចំពោះអល់ឡោះ និងមិនឲ្យសូត្រគម្ពីរគួរអាននៅក្នុងវា(ម៉ាស្ជិត) ថែមទាំងព្យាយាមបំផ្លិចបំផ្លាញវា ដោយចង់កម្ទេច ឬរារាំងអ្នកដទៃមិនឲ្យគោរពសក្ការៈនៅក្នុងវានោះទេ។ ពួកអ្នកដែលព្យាយាមបំផ្លិចបំផ្លាញម៉ាស្ជិតទាំងនោះ គេទាំងនោះមិនហ៊ានចូលម៉ាស្ជិតនោះទេ លើកលែងតែក្នុងលក្ខណៈភ័យខ្លាច ញាប់ញ័រប៉ុណ្ណោះ ដោយសារតែពួកគេស្ថិតនៅលើការប្រឆាំង និងរារាំងអ្នកដទៃមិនឲ្យចូលពីម៉ាស្ជិត។ សម្រាប់ពួកគេ នៅក្នុងឆាកជីវិតលោកិយនេះគឺមានតែភាពអាម៉ាស់នៅចំពោះមុខអ្នកមានជំនឿប៉ុណ្ណោះ។ ហើយសម្រាប់ពួកគេនៅថ្ងៃបរលោកវិញ គឺនឹងត្រូវទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត ដោយសារតែពួកគេបានរារាំងមនុស្សម្នាពីម៉ាស្ជិតរបស់អល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់