សូរ៉ា 19 · ជូស 16
Maryam · 19:72
ثُمَّ نُنَجِّي الَّذِينَ اتَّقَوْا وَنَذَرُ الظَّالِمِينَ فِيهَا جِثِيًّا
បន្ទាប់មក យើងនឹងសង្គ្រោះបណ្ដាអ្នកដែលបានកោតខ្លាច យើង ហើយយើងទុកឱ្យពួកដែលបំពានលុតជង្គង់ក្នុងវា(នរក)។
តាហ្វសៀរ
បន្ទាប់ពីការឆ្លងនៅលើស្ពានស៊ីរ៉តនេះរួចហើយ យើងនឹងឲ្យបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តតាមបទបញ្ជារបស់ទ្រង់ និងចៀសវាងពីការហាមឃាត់របស់ទ្រង់នោះមានសុវត្ថិភាព ហើយយើងទុកឲ្យពួកបំពាននោះលត់ជង្គង់ចុះ(ក្នុងឋាននរក) ដោយពួកគេមិនអាចគេចចេញពីវា(នរក)បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល