សូរ៉ា 19 · ជូស 16

Maryam · 19:73

وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا أَيُّ الْفَرِيقَيْنِ خَيْرٌ مَقَامًا وَأَحْسَنُ نَدِيًّا

ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យ ពួកគេស្ដាប់យ៉ាងច្បាស់លាស់ ពួកគ្មានជំនឿ(អ្នកមានអំណាច និង មានទ្រព្យសម្បត្ដិក្នុងចំណោមអារ៉ាប់កូរ៉ស្ហ)បាននិយាយទៅកាន់ បណ្ដាអ្នកដែលមានជំនឿ(អ្នកក្រីក្រគ្មានអំណាច និងអ្នកដើរតាម មូហាំម៉ាត់)ថាៈ តើក្រុមណាមួយនៃក្រុមទាំងពីរដែលមានឋានៈ និងមានកន្លែងរស់នៅល្អ និងកន្លែងជួបជុំ(ក្រុមប្រឹក្សា)ល្អជាងគេ?

តាហ្វសៀរ

ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ដែលគេបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងឲ្យមនុស្សលោកស្ដាប់នោះ ពួកដែលគ្មានជំនឿ(ដែលជាអ្នកមានអំណាច និងមានទ្រព្យសមម្បត្តិក្នុងចំណោមអារ៉ាប់គូរ៉័ស្ហ)បាននិយាយទៅកាន់បណ្ដាអ្នកដែលមានជំនឿ(ដែលជាអ្នកក្រីក្រគ្មានអំណាច និងដើរតាមព្យាការីមូហាំម៉ាត់)ថាៈ តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលមានឋានៈសក្តិ មានកន្លែងរស់នៅ និងមានកន្លែងជួបជុំល្អដែលប្រសើរជាងគេនោះ? តើក្រុមរបស់ពួកយើង ឬក៏ក្រុមរបស់ពួកអ្នក?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់