សូរ៉ា 19 · ជូស 16
Maryam · 19:71
وَإِنْ مِنْكُمْ إِلَّا وَارِدُهَا ۚ كَانَ عَلَىٰ رَبِّكَ حَتْمًا مَقْضِيًّا
ហើយក្នុងចំណោមពួកអ្នក គ្មានអ្នកណាម្នាក់អាចគេចផុត ពីការឆ្លងវា(ស្ពាននរក)បានឡើយ។ (ការឆ្លងស្ពាននរកនេះ)គឺត្រូវ បានសមេ្រចយ៉ាងដាច់ខាតពីម្ចាស់របស់អ្នក។
តាហ្វសៀរ
ហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺគ្មាននរណាម្នាក់អាចគេចផុតពីការឆ្លងស្ពាន”ស៊ីរ៉ត”ដែលគេដាក់នៅពីលើឋាននរកជើហាន់ណាំនោះឡើយ។ ហើយការឆ្លងកាត់(ស្ពានស៊ីរ៉ត)នេះ គឺជាការកំណត់ដ៏ជាក់លាក់របស់អល់ឡោះ។ ដូចនេះ គ្មាននរណាម្នាក់អាចបដិសេធនឹងការកំណត់របស់ទ្រង់នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល