សូរ៉ា 19 · ជូស 16
Maryam · 19:41
وَاذْكُرْ فِي الْكِتَابِ إِبْرَاهِيمَ ۚ إِنَّهُ كَانَ صِدِّيقًا نَبِيًّا
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ីព្រហ៊ីមនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាមនុស្សសច្ចៈជាណាពី ម្នាក់។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំលឹកពីរឿងរបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងគម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់អ្នក។ ពិតប្រាកដណាស់ គេជាមនុស្សសច្ចៈ និងជឿជាក់បំផុតចំពោះបណ្តាភស្តុតាងរបស់អល់ឡោះ ហើយក៏ជាព្យាការីម្នាក់មកពីអល់ឡោះជាម្ចាស់ផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល