សូរ៉ា 19 · ជូស 16

Maryam · 19:42

إِذْ قَالَ لِأَبِيهِ يَا أَبَتِ لِمَ تَعْبُدُ مَا لَا يَسْمَعُ وَلَا يُبْصِرُ وَلَا يُغْنِي عَنْكَ شَيْئًا

នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានពោលទៅកាន់ឪពុក (អាហ្សើរ)របស់គេថាៈ ឱឪពុករបស់ខ្ញុំ. ហេតុអ្វីបានជាឪពុកគោរព សក្ការៈចំពោះអ្វីដែលស្ដាប់មិនឮ និងមើលមិនឃើញ ហើយនិងមិន អាចផ្ដល់ផលប្រយោជន៍អ្វីដល់ឪពុកទាល់តែសោះនោះ?

តាហ្វសៀរ

នៅពេលដែលគាត់(ព្យាការីអ៊ីព្រហ៊ីម)បានពោលទៅកាន់អាហ្សើរដែលជាឪពុករបស់គាត់ថាៈ ឱឪពុករបស់ខ្ញុំ! ហេតុអ្វីបានជាពុកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ដែលវាស្ដាប់មិនឮនូវការបួងសួងរបស់ពុកប្រសិនបើពុកបួងសួងសុំអំពីវា និងមើលមិនឃើញការគោរពសក្ការៈរបស់ពុកប្រសិនបើពុកគោរពសក្ការៈចំពោះវាផងនោះ ហើយវាក៏មិនអាចផ្ដល់គ្រោះថ្នាក់ដល់អ្នក និងមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់ពុកទាល់តែសោះនោះ?!

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់