សូរ៉ា 19 · ជូស 16
Maryam · 19:40
إِنَّا نَحْنُ نَرِثُ الْأَرْضَ وَمَنْ عَلَيْهَا وَإِلَيْنَا يُرْجَعُونَ
ពិតប្រាកដណាស់ យើងនឹងទទួលមរតកផែនដី និងអ្វីៗ ទាំងអស់ដែលនៅលើវា ហើយពួកគេនឹងត្រូវវិលត្រឡប់មកកាន់ យើងវិញ(ដើម្បីជំនុំជំរះ)។
តាហ្វសៀរ
ពិតប្រាកដណាស់ យើង(អល់ឡោះ)គឺជាអ្នកដែលគង់នៅជាអមតៈក្រោយពីម៉ាខ្លូកទាំងអស់ត្រូវបានវិនាសអន្តរាយ ហើយយើងនឹងទទួលមត៌កផែនដី និងទទួលមត៌កពីអ្វីៗទាំងអស់ដែលនៅលើផែនដីនេះ ដោយសារតែពួកគេបានវិនាសអន្តរាយអស់ នៅសល់តែយើង(មួយអង្គគត់)គង់នៅជាអមតៈបន្ទាប់ពីពួកគេ ហើយយើងគ្រប់គ្រងលើពួកគេ និងចាត់ចែងចំពោះពួកគេទៅតាមអ្វីដែលយើងមានចេតនា។ ហើយពួកគេនឹងត្រូវវិលត្រឡប់មកកាន់យើងតែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល