សូរ៉ា 18 · ជូស 15

Al-Kahf · 18:6

فَلَعَلَّكَ بَاخِعٌ نَفْسَكَ عَلَىٰ آثَارِهِمْ إِنْ لَمْ يُؤْمِنُوا بِهَٰذَا الْحَدِيثِ أَسَفًا

ហើយប្រហែលជាអ្នក(មូហាំម៉ាត់)នឹងធ្វើឱ្យខ្លួនឯងវិនាស ដោយសារតែភាពទុក្ខព្រួយចំពោះការបែរចេញ(ពីជំនឿ)របស់ ពួកគេ ប្រសិនបើពួកគេមិនបានជឿលើគម្ពីរគួរអាននេះ។

តាហ្វសៀរ

ហើយប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងធ្វើឲ្យខ្លួនឯងវិនាសដោយសារតែទុក្ខព្រួយនិងការសោកស្ដាយ ប្រសិនបើពួកគេមិនមានជំនឿចំពោះគម្ពីរគួរអាននេះ។ ដូច្នេះ ចូរអ្នកកុំធ្វើបែបនេះ ពីព្រោះអ្នកមិនមានកាតព្វកិច្ចផ្តល់ការចង្អុលបង្ហាញដល់ពួកគេនោះទេ។ តាមពិត កាតព្វកិច្ចលើអ្នក គឺគ្រាន់តែធ្វើការផ្សព្វផ្សាយប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់