សូរ៉ា 18 · ជូស 15
Al-Kahf · 18:7
إِنَّا جَعَلْنَا مَا عَلَى الْأَرْضِ زِينَةً لَهَا لِنَبْلُوَهُمْ أَيُّهُمْ أَحْسَنُ عَمَلًا
ពិតប្រាកដណាស់ យើងបានបង្កើតអ្វីៗនៅលើផែនដីនេះជា ការលំអសម្រាប់វា ដើម្បីយើងនឹងសាកល្បងពួកគេ ថាតើពួកណា ដែលមានទងើ្វល្អជាងគេ។
តាហ្វសៀរ
ពិតប្រាកដណាស់ យើងបានបង្កើតម៉ាខ្លូកជាច្រើននៅលើផែនដីនេះជាការលម្អសម្រាប់វា(ផែនដី) ដើម្បីយើងនឹងសាកល្បងពួកគេ(មនុស្សលោក) ថាតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើល្អជាងគេដែលអល់ឡោះពេញចិត្ត ហើយតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើអាក្រក់ជាងគេ។ ហើយយើងពិតជានឹងតបស្នងរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសក្តិសមនឹងទទួលបាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល