សូរ៉ា 18 · ជូស 15
Al-Kahf · 18:5
مَا لَهُمْ بِهِ مِنْ عِلْمٍ وَلَا لِآبَائِهِمْ ۚ كَبُرَتْ كَلِمَةً تَخْرُجُ مِنْ أَفْوَاهِهِمْ ۚ إِنْ يَقُولُونَ إِلَّا كَذِبًا
ពួកគេ និងជីដូនជីតារបស់ពួកគេពុំមានចំណេះដឹងពីវា(ថា អល់ឡោះមានបុត្រ)ឡើយ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសំដីដែល ចេញពីមាត់របស់ពួកគេ។ ពួកគេមិននិយាយអ្វីក្រៅពីការភូតកុហក នោះឡើយ។
តាហ្វសៀរ
ពួកដែលប្រឌិតភូតកុហកទាំងនោះពុំមានចំណេះដឹង ឬក៏ភស្តុតាងណាមួយដែលបញ្ជាក់ទៅលើអ្វីដែលពួកគេអះអាងដោយចោទប្រកាន់ថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រនោះឡើយ ហើយជីដូនជីតារបស់ពួកគេដែលពួកគេគោរពតាមទាំងងងឹតងងុលនោះ ក៏ពុំមានចំណេះដឹងនៅក្នុងបញ្ហានេះ(ការចោទថាអល់ឡោះមានបុត្រ)នោះដែរ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសម្ដីដ៏អាក្រក់ដែលចេញពីមាត់របស់ពួកគេដោយគ្មានការគិតពិចារណាបែបនេះ។ អ្វីដែលពួកគេនិយាយ គ្មានអ្វីក្រៅពីពាក្យសម្តីភូតកុហកដែលមិនមានមូលដ្ឋានគ្រឹះ ឬមានអ្វីជាបង្អែកនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល