សូរ៉ា 18 · ជូស 15
Al-Kahf · 18:56
وَمَا نُرْسِلُ الْمُرْسَلِينَ إِلَّا مُبَشِّرِينَ وَمُنْذِرِينَ ۚ وَيُجَادِلُ الَّذِينَ كَفَرُوا بِالْبَاطِلِ لِيُدْحِضُوا بِهِ الْحَقَّ ۖ وَاتَّخَذُوا آيَاتِي وَمَا أُنْذِرُوا هُزُوًا
ហើយយើងមិនបានបញ្ជូនអ្នកនាំសារមកក្រៅពីធ្វើជាអ្នក ផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន(ដល់មនុស្ស លោក)នោះឡើយ។ តែពួកដែលបានប្រឆាំងជជែកដេញដោលគ្នា នឹងប្រការមិនត្រឹមត្រូវ ដើម្បីបំបាត់នូវប្រការត្រឹមត្រូវដោយពួកគេ បានយកបណ្ដាភស្ដុតាងរបស់យើង និងអ្វីដែលត្រូវបានព្រមានពួកគេ នោះមកលេងសើចចំអកឡកឡឺយទៅវិញ។
តាហ្វសៀរ
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់យើងនោះទេ លើកលែងតែជាអ្នកផ្ដល់ដំណឹងរីករាយដល់ក្រុមអ្នកដែលមានជំនឿនិងគោរពប្រតិបត្តិ និងជាអ្នកដាស់តឿនព្រមានដល់ក្រុមអ្នកដែលគ្មានជំនឿនិងប្រព្រឹត្តល្មើសប៉ុណ្ណោះ។ ហើយពួកគេ(អ្នកនាំសារ)មិនមានអំណាចអ្វីគ្រប់គ្រងដួងចិត្តពួកទាំងនោះឲ្យទទួលបានការចង្អុលបង្ហាញនោះទេ។ ហើយពួកដែលប្រឆាំងនឹងអល់ឡោះនោះបានជជែកដេញដោលនឹងបណ្តាអ្នកនាំសារទាំងឡាយ បើទោះបីជាមានភស្តុតាងយ៉ាងច្បាស់លាស់ដល់ពួកគេយ៉ាងណាក៏ដោយ ដើម្បី(ពួកគេ)ធ្វើឲ្យប្រការមិនត្រឹមត្រូវរបស់ពួកគេបំបាត់នូវប្រការត្រឹមត្រូវដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ ហើយពួកគេបានចាត់ទុកគម្ពីរគួរអាន និងអ្វីដែលគេបានព្រមានបន្លាចពួកគេនឹងវានោះ ជាការលេងសើចចំអកឡកឡឺយទៅវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល