សូរ៉ា 18 · ជូស 15

Al-Kahf · 18:55

وَمَا مَنَعَ النَّاسَ أَنْ يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ وَيَسْتَغْفِرُوا رَبَّهُمْ إِلَّا أَنْ تَأْتِيَهُمْ سُنَّةُ الْأَوَّلِينَ أَوْ يَأْتِيَهُمُ الْعَذَابُ قُبُلًا

ហើយគ្មានអ្វីដែលអាចហាមឃាត់មនុស្សលោកមិនឱ្យពួក គេមានជំនឿនៅពេលដែលការចង្អុលបង្ហាញ(គម្ពីរគួរអាន)បាន មកដល់ពួកគេ និងហាមឃាត់មិនឱ្យពួកគេសុំអភ័យទោសពីម្ចាស់ របស់ពួកគេក្រៅពីមាគ៌ា(ភាពវិនាសកម្ម)របស់ពួកជំនាន់មុនមក ដល់ពួកគេ ឬក៏ទារុណកម្មមកដល់ពួកគេចំពោះមុខនោះឡើយ។

តាហ្វសៀរ

ហើយគ្មានអ្វីដែលរារាំងរវាងពួកប្រឆាំងដែលចចេសរឹងរូស និងរវាងការមានជំនឿចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមកពីម្ចាស់របស់គេនោះទេ ហើយក៏គ្មានអ្វីដែលរារាំងរវាងពួកគេ និងការសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មរបស់ពួកគេដោយសារតែខ្វះខាតនូវការពន្យល់បកស្រាយនោះដែរ ពីព្រោះគេបានលើកនូវឧទាហរណ៍ជាច្រើនដល់ពួកគេនៅក្នុងគម្ពីរគួរអាន ព្រមទាំងបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន។ តាមពិត អ្វីដែលរារាំងពួកគេ(មិនឲ្យមានជំនឿ)នោះ គឺការស្នើសុំរបស់ពួកគេ(ដោយការរឹងចចេស)ដែលសុំឲ្យទណ្ឌកម្មរបស់ប្រជាជាតិជំនាន់មុនៗនោះធ្លាក់ទៅលើពួកគេ និងឲ្យពួកគេបានឃើញទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនោះផ្ទាល់នឹងភ្នែក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់