សូរ៉ា 18 · ជូស 15
Al-Kahf · 18:57
وَمَنْ أَظْلَمُ مِمَّنْ ذُكِّرَ بِآيَاتِ رَبِّهِ فَأَعْرَضَ عَنْهَا وَنَسِيَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۖ وَإِنْ تَدْعُهُمْ إِلَى الْهُدَىٰ فَلَنْ يَهْتَدُوا إِذًا أَبَدًا
ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវបានគេ រំលឹកនូវភស្ដុតាងៗនៃម្ចាស់របស់គេ ហើយគេបែរជាងាកចេញពីវា ព្រមទាំងបានភេ្លចនូវអ្វីដែលគេបានប្រព្រឹត្ដកន្លងមកនោះ? ពិត ប្រាកដណាស់ យើងបានដាក់គំរបលើចិត្ដរបស់ពួកគេ ដើម្បីកុំឱ្យពួក គេយល់ដឹងពីវា(គម្ពីរគួរអាន)និងធ្វើឱ្យត្រចៀករបស់ពួកគេថ្លង់។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេឱ្យទៅរកការចង្អុលបង្ហាញ មែននោះពួកគេនឹងមិនទទួលបានការចង្អុលបង្ហាញជាដាច់ខាត។
តាហ្វសៀរ
ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងអ្នកដែលត្រូវបានគេរំលឹកនូវភស្តុតាងទាំងឡាយនៃម្ចាស់របស់គេ តែគេបែរជាមិនខ្វាយខ្វល់ចំពោះអ្វីដែលមាននៅក្នុងវានៃការសន្យាដាក់ទណ្ឌកម្ម ហើយបែរចេញមិនព្រមយកវាធ្វើជាមេរៀន ព្រមទាំងបានភ្លេចនូវអ្វីដែលគេបានប្រព្រឹត្តនៅក្នុងជីវិតលោកិយរបស់គេអំពីការប្រឆាំងនិងការប្រព្រឹត្តល្មើស និងមិនបានសារភាពកំហុសពីវានោះទេ។ ពិតប្រាកដណាស់ យើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកដែលមានលក្ខណៈសម្បត្តិដូចពួកគេនេះ ដែលរារាំងវា(ដួងចិត្តរបស់ពួកគេ)មិនឲ្យយល់ពីគម្ពីរគួរអាន និងធ្វើឲ្យត្រចៀករបស់ពួកគេថ្លង់ ដោយពួកគេមិនអាចស្ដាប់ឮវាដោយការទទួលយកនោះឡើយ។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេទៅកាន់ការមានជំនឿនោះ ពួកគេនឹងមិនឆ្លើយតបចំពោះអ្វីដែលអ្នកអំពាវនាវពួកគេទៅកាន់វាជាដាច់ខាត ដរាបណាដួងចិត្តរបស់ពួកគេមានគម្រប(គ្របជិត) និងត្រចៀករបស់ពួកគេថ្លង់ស្តាប់មិនឮបែបនេះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល