សូរ៉ា 18 · ជូស 15
Al-Kahf · 18:48
وَعُرِضُوا عَلَىٰ رَبِّكَ صَفًّا لَقَدْ جِئْتُمُونَا كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ ۚ بَلْ زَعَمْتُمْ أَلَّنْ نَجْعَلَ لَكُمْ مَوْعِدًا
ពួកគេទាំងអស់ត្រូវបានបង្ហាញខ្លួនជាជួរៗនៅពីមុខម្ចាស់ របស់អ្នក។ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងដូចពេលដែល យើងបានបង្កើតពួកអ្នកជាលើកដំបូងដែរ។ ប៉ុន្ដែពួកអ្នកបានគិតថា យើងនឹងមិនកំណត់ពេលសម្រាប់ពួកអ្នកជួបនឹងយើងឡើយ។
តាហ្វសៀរ
ហើយមនុស្សលោកទាំងអស់បានបង្ហាញខ្លួនជាជួរៗនៅចំពោះមុខម្ចាស់របស់អ្នក ដើម្បីទ្រង់នឹងធ្វើការជំនុំជម្រះពួកគេ។ ហើយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងម្នាក់ៗឯង ដោយអាក្រាតកាយ និងមិនខតាន់(មិនកាត់ស្បែកចុងអង្គជាតិ)ឡើយ ដូចពេលដែលយើងបានបង្កើតពួកអ្នកលើកដំបូងដូច្នោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកបានគិតថា ពិតប្រាកដណាស់ ពួកអ្នកនឹងមិនត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញឡើយ ហើយ(គិតថា)យើងនឹងមិនកំណត់ពេលវេលា និងទីកន្លែងមួយដែលយើងនឹងតបស្នងពួកអ្នកចំពោះទង្វើរបស់ពួកអ្នកដែលពួកអ្នកបានសាងនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល