សូរ៉ា 18 · ជូស 15
Al-Kahf · 18:49
وَوُضِعَ الْكِتَابُ فَتَرَى الْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَا وَيْلَتَنَا مَالِ هَٰذَا الْكِتَابِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّا أَحْصَاهَا ۚ وَوَجَدُوا مَا عَمِلُوا حَاضِرًا ۗ وَلَا يَظْلِمُ رَبُّكَ أَحَدًا
ហើយសៀវភៅកំណត់ហេតុត្រូវបានគេដាក់(នៅដៃខាង ស្ដាំសម្រាប់អ្នកដែលមានជំនឿ និងដៃខាងឆេ្វងសម្រាប់អ្នកដែល គ្មានជំនឿ)ពេលនោះអ្នកនឹងឃើញពួកដែលប្រព្រឹត្ដអំពើអាក្រក់ មានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងកំណត់ហេតុនោះ។ ហើយ ពួកគេនឹងនិយាយថាៈ វិនាសអន្ដរាយហើយពួកយើង. តើនេះជា សៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបន្សល់ទុកសូម្បីតែអ្វីដែល តូចឬធំ ផ្ទុយទៅវិញវាបានកត់ត្រាទុកទាំងអស់ដូចេ្នះ. ហើយពួកគេ បានឃើញនៅចំពោះមុខនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ហើយម្ចាស់ របស់អ្នកមិនបំពានលើអ្នកណាម្នាក់ឡើយ។
តាហ្វសៀរ
ហើយសៀវភៅកំណត់ត្រាទង្វើនានាត្រូវបានគេដាក់(បង្ហាញពួកគេ)។ ពេលនោះ គឺមានអ្នកដែលទទួលយកសៀវភៅកំណត់ត្រាទង្វើរបស់គេនោះដោយដៃខាងស្តាំ(គឺអ្នកមានជំនឿ) និងមានអ្នកដែលទទួលយកសៀវភៅកំណត់ត្រាទង្វើរបស់គេដោយដៃខាងឆ្វេង(គឺពួកគ្មានជំនឿ)។ ហើយអ្នក(ឱមនុស្សលោក)នឹងឃើញពួកគ្មានជំនឿមានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងសៀវភៅកំណត់ត្រាទង្វើរបស់ពួកគេ ព្រោះពួកគេដឹងថា អ្វីដែលពួកគេបានសាងពីមុនមក(នៅក្នុងលោកិយ)នោះ គឺជាការប្រឆាំង និងការប្រព្រឹត្តល្មើស ហើយពួកគេនឹងនិយាយថាៈ វិនាសអន្តរាយ និងគ្រោះធំហើយពួកយើង! តើនេះជាសៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបោះបង់នូវទង្វើណាមួយរបស់យើង មិនថាតូចឬធំនោះទេ លើកលែងតែវាសុទ្ធតែបានរក្សា(កត់ត្រាទុក)ទាំងអស់ដូច្នេះ! ហើយពួកគេបានឃើញនៅចំពោះមុខ(ពួកគេ)នូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅក្នុងជីវិតលោកិយរបស់ពួកគេនៃទង្វើបាបកម្មនោះ គឺត្រូវបានគេកត់ត្រាទុកយ៉ាងច្បាស់លាស់(នៅក្នុងសៀវភៅកំណត់ត្រានោះ)។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបំពានលើនរណាម្នាក់នោះឡើយ។ ដូចនេះ ទ្រង់មិនដាក់ទណ្ឌកម្មនរណាម្នាក់ដោយរូបគេគ្មានបាបកម្មនោះទេ ហើយទ្រង់ក៏មិនធ្វើឲ្យអ្នកដែលគោរពប្រតិបត្តិ(ចំពោះទ្រង់)នោះ បាត់បង់ផលបុណ្យនៃការប្រតិបត្តិរបស់គេ(ចំពោះទ្រង់)បន្តិចណានោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល