សូរ៉ា 18 · ជូស 15

Al-Kahf · 18:47

وَيَوْمَ نُسَيِّرُ الْجِبَالَ وَتَرَى الْأَرْضَ بَارِزَةً وَحَشَرْنَاهُمْ فَلَمْ نُغَادِرْ مِنْهُمْ أَحَدًا

ហើយនៅថ្ងៃដែលយើងធ្វើឱ្យភ្នំទាំងឡាយរសាត់(ដូច ពពក) ហើយអ្នកនឹងឃើញផែនដីរាបស្មើ ហើយយើងនឹងប្រមូល ពួកគេទាំងអស់ ដោយយើងមិនបន្សល់ទុកនរណាម្នាក់ឡើយ។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ នៅថ្ងៃដែលយើងធ្វើឲ្យភ្នំទាំងឡាយរសាត់ចេញពីកន្លែងរបស់វា ហើយអ្នកនឹងឃើញផែនដីរាបស្មើយ៉ាងច្បាស់ ដោយសារតែគ្មានភ្នំ គ្មានដើមឈើ និងគ្មានសំណង់អាគារនានានៅលើវាទៀតឡើយ។ ហើយយើងនឹងប្រមូលផ្ដុំម៉ាខ្លូកទាំងអស់ដោយមិនបន្សល់ទុកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ លើកលែងតែយើងពង្រស់គេឡើងវិញទាំងអស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់