សូរ៉ា 18 · ជូស 15
Al-Kahf · 18:44
هُنَالِكَ الْوَلَايَةُ لِلَّهِ الْحَقِّ ۚ هُوَ خَيْرٌ ثَوَابًا وَخَيْرٌ عُقْبًا
នៅថ្ងៃនោះ(ថ្ងៃបរលោក)សិទ្ធិអំណាចជាកម្មសិទ្ធិរបស់ អល់ឡោះដ៏ពិតប្រាកដ។ ទ្រង់ជាអ្នកផ្ដល់ផលបុណ្យដ៏ប្រសើរ ហើយក៏ជាអ្នកតបស្នងដ៏ប្រសើរដែរ។
តាហ្វសៀរ
នៅថ្ងៃនោះ(ថ្ងៃបរលោក) សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុតចំពោះជនណាដែលទ្រង់ស្រឡាញ់ពេញចិត្តក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ ដោយទ្រង់នឹងប្រទានផលបុណ្យទ្វេដងដល់ពួកគេ ហើយលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត គឺសម្រាប់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល