សូរ៉ា 18 · ជូស 15
Al-Kahf · 18:43
وَلَمْ تَكُنْ لَهُ فِئَةٌ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مُنْتَصِرًا
ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយគេក៏មិនអាចជួយខ្លួនឯងបានដែរ។
តាហ្វសៀរ
ហើយគ្មានក្រុមណាមួយអាចរារាំងទណ្ឌកម្មមិនឲ្យកើតឡើងលើបុរសដែលគ្មានជំនឿនោះបានឡើយ ខណៈដែល(ពីមុន)គេធ្លាប់មានមោទនភាពនឹងក្រុមរបស់គេ(ថាពួកគេនឹងជួយដល់រូបគេ) ហើយគេក៏មិនអាចរារាំងការបំផ្លាញរបស់អល់ឡោះចំពោះចម្ការរបស់ខ្លួនបាននោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល