សូរ៉ា 18 · ជូស 15
Al-Kahf · 18:42
وَأُحِيطَ بِثَمَرِهِ فَأَصْبَحَ يُقَلِّبُ كَفَّيْهِ عَلَىٰ مَا أَنْفَقَ فِيهَا وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَا لَيْتَنِي لَمْ أُشْرِكْ بِرَبِّي أَحَدًا
ហើយភោគផលរបស់គេត្រូវវិនាស ហើយគេបានទះដៃទាំង ពីររបស់គេ(ដោយការសោកស្ដាយ) ទៅលើអ្វីដែលគេបានចំណាយ ចំពោះវា(ចំការ) ខណៈដែលជន្លង់ទាំងអស់របស់វាត្រូវបំផ្លាញ។ ហើយគេបាននិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ. ខ្ញុំមិនបានយកអ្នកណា ម្នាក់ធ្វើជាដៃគូគោរពសក្ការៈរួមជាមួយនឹងម្ចាស់របស់ខ្ញុំឡើយ។
តាហ្វសៀរ
ហើយអ្វីដែលអ្នកមានជំនឿរំពឹងទុក(ថាវានឹងកើតឡើង)នោះ គឺបានកើតឡើងយ៉ាងពិតប្រាកដមែន ដោយភោគផលនៃចម្ការរបស់អ្នកគ្មានជំនឿនោះត្រូវបានវិនាសអន្តរាយ។ ពេលនោះ បុរសគ្មានជំនឿនោះបានទះដៃទាំងពីររបស់ខ្លាំងៗដោយសារការសោកស្ដាយចំពោះការដែលគេបានចំណាយទ្រព្យសម្បត្តិរបស់គេយ៉ាងច្រើនក្នុងការដាំដុះចម្ការនោះ ខណៈដែលជន្លង់ដែលគេប្រើសម្រាប់ទល់មែកទំពាំងបាយជូរក្នុងចម្ការនោះបានដួលរលំអស់ ហើយគេបាននិយាយថាៈ ឱអនិច្ចារូបខ្ញុំ! ខ្ញុំគួរតែមានជំនឿនឹងម្ចាស់របស់ខ្ញុំតែមួយគត់ ដោយខ្ញុំមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូជាមួយទ្រង់នៅក្នុងការគោរពសក្ការៈឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល