សូរ៉ា 18 · ជូស 15

Al-Kahf · 18:45

وَاضْرِبْ لَهُمْ مَثَلَ الْحَيَاةِ الدُّنْيَا كَمَاءٍ أَنْزَلْنَاهُ مِنَ السَّمَاءِ فَاخْتَلَطَ بِهِ نَبَاتُ الْأَرْضِ فَأَصْبَحَ هَشِيمًا تَذْرُوهُ الرِّيَاحُ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ مُقْتَدِرًا

ហើយចូរអ្នក(មូហាំម៉ាត់)លើកជាឧទាហរណ៍ដល់ពួកគេ អំពីការរស់នៅក្នុងលោកិយនេះគឺប្រៀបដូចជាទឹកភ្លៀងដែលយើង បានបញ្ចុះពីលើមេឃ ហើយរុក្ខជាតិក៏បានដុះចេញមកចំរុះគ្នាដោយ សារទឹកភ្លៀងនោះ។ ក្រោយមកវាក៏បានប្រែក្លាយទៅជាស្ងួតដែល ត្រូវខ្យល់បក់បោកវិនាសអន្ដរាយទៅវិញ។ ហើយអល់ឡោះមាន អានុភាពទៅលើអ្វីៗទាំងអស់។

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍មួយសម្រាប់ពួកដែលឈ្លក់វង្វេងនឹងលោកិយ។ ជាការពិតណាស់ លោកិយនេះនឹងបាត់បង់ ហើយនឹងដល់ទីបញ្ចប់យ៉ាងរហ័ស គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃ ហើយរុក្ខជាតិទាំងឡាយក៏បានដុះចេញមកចម្រុះគ្នាដោយសារទឹកភ្លៀងនោះ។ ក្រោយមក ដំណាំទាំងនោះក៏បានក្លាយជាក្រៀមស្វិត ហើយខ្យល់ក៏បានបក់បោកវាទៅកាន់កន្លែងមួយផ្សេងទៀត។ ពេលនោះ ដីក៏បានប្រែក្លាយទៅជាសភាពដូចដើម(ដែលគ្មានរុក្ខជាតិសោះ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពឡើយ។ ដូចនេះ ទ្រង់ធ្វើឲ្យរស់រានមានជីវិតនូវអ្វីដែលទ្រង់មានចេតនា និងធ្វើឲ្យស្លាប់(វិនាសអន្តរាយ)នូវអ្វីដែលទ្រង់មានចេតនា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់