សូរ៉ា 18 · ជូស 15

Al-Kahf · 18:37

قَالَ لَهُ صَاحِبُهُ وَهُوَ يُحَاوِرُهُ أَكَفَرْتَ بِالَّذِي خَلَقَكَ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ سَوَّاكَ رَجُلًا

មិត្ដភក្ដិ(អ្នកមានជំនឿ)របស់គេបានតបទៅកាន់គេ(អ្នក គ្មានជំនឿ)វិញដោយនិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបាន បង្កើតអ្នកពីដី បន្ទាប់មកពីទឹកកាម បន្ទាប់មកទៀតធ្វើឱ្យអ្នកមាន រូបរាងជាមនុស្សឬ?

តាហ្វសៀរ

មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿនោះក៏បានតបទៅកាន់គេ(អ្នកគ្មានជំនឿ)វិញ ដោយគេបាននិយាយថាៈ តើអ្នកប្រឆាំងនឹងអ្នកដែលបានបង្កើតឪពុករបស់អ្នក គឺព្យាការីអាហ្ទាំ អំពីដី បន្ទាប់មក បានបង្កើតអ្នកពីទឹកកាម បន្ទាប់មកទៀត បានធ្វើឲ្យអ្នកក្លាយជាមនុស្សប្រុស និងបានធ្វើឲ្យអយៈយវៈរបស់អ្នកមានភាពសមសួន ព្រមទាំងបានធ្វើឲ្យអ្នកមានរូបរាងពេញលេញ(ជាមនុស្ស)ឬ? ពិតណាស់ អ្នកដែលមានសមត្ថភាពធ្វើរឿងទាំងអស់នោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់អ្នកឲ្យរស់ឡើងវិញដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់