សូរ៉ា 18 · ជូស 15
Al-Kahf · 18:36
وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُدِدْتُ إِلَىٰ رَبِّي لَأَجِدَنَّ خَيْرًا مِنْهَا مُنْقَلَبًا
ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតមានដែរ។ តែ ប្រសិនបើខ្ញុំត្រូវបានគេឱ្យវិលត្រឡប់ទៅរកម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងបានជួបនូវកន្លែងវិលត្រឡប់មួយដែលប្រសើរជាងចំការ នេះទៅទៀត។
តាហ្វសៀរ
ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តាមពិត វា(ជីវិតលោកិយ) គឺជាជីវិតដែលនៅស្ថិតស្ថេរជារៀងររហូត។ តែប្រសិនបើវា(ថ្ងៃបរលោក)ពិតជាកើតឡើងមែននោះ នៅពេលដែលខ្ញុំត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញ និងត្រូវបានគេឲ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវអ្វីដែលល្អប្រសើរជាងចម្ការរបស់ខ្ញុំនេះទៅទៀត ពីព្រោះការដែលខ្ញុំក្លាយជាអ្នកមាននៅក្នុងលោកិយនេះ ចាំបាច់ខ្ញុំត្រូវតែក្លាយជាអ្នកមានទៀតបន្ទាប់ពីការពង្រស់ឡើងវិញនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល