សូរ៉ា 18 · ជូស 15

Al-Kahf · 18:35

وَدَخَلَ جَنَّتَهُ وَهُوَ ظَالِمٌ لِنَفْسِهِ قَالَ مَا أَظُنُّ أَنْ تَبِيدَ هَٰذِهِ أَبَدًا

ហើយគេបានចូលទៅក្នុងចំការរបស់គេ ខណៈដែលគេជា អ្នកបំពានលើខ្លួនឯង ដោយគេបាននិយាយថាៈ ខ្ញុំមិនគិតថាចំការ នេះនឹងវិនាសអន្ដរាយឡើយ។

តាហ្វសៀរ

ហើយបុរសគ្មានជំនឿនោះបានចូលទៅក្នុងចម្ការរបស់គេ ដើម្បីបង្ហាញឲ្យគេ(មិត្តរបស់គេដែលជាអ្នកមានជំនឿនោះ)បានឃើញវា(ចម្ការ) ខណៈដែលគេជាអ្នកបំពានលើខ្លួនឯងដោយភាពគ្មានជំនឿ និងដោយការមានមោទនភាព ដោយគេ(បុរសគ្មានជំនឿ)បាននិយាយថាៈ ខ្ញុំមិនគិតថា ចម្ការដែលអ្នកកំពុងតែឃើញនេះនឹងត្រូវវិនាសអន្តរាយឡើយ ដោយសារតែខ្ញុំបានធ្វើរឿងជាច្រើនដើម្បីការពារវាឲ្យនៅគង់វង្ស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់