សូរ៉ា 18 · ជូស 15

Al-Kahf · 18:34

وَكَانَ لَهُ ثَمَرٌ فَقَالَ لِصَاحِبِهِ وَهُوَ يُحَاوِرُهُ أَنَا أَكْثَرُ مِنْكَ مَالًا وَأَعَزُّ نَفَرًا

ហើយគេនោះមានទ្រព្យសម្បត្ដិជាច្រើន បន្ទាប់មកគេបាន និយាយទៅកាន់មិត្ដភក្ដិ(មានជំនឿ)របស់គេដោយជជែកគ្នាថាៈ ខ្ញុំមានទ្រព្យសម្បត្ដិ និងមានអ្នកខ្លាំងៗជួយខ្ញុំច្រើនជាងអ្នក។

តាហ្វសៀរ

ហើយអ្នក(គ្មានជំនឿ)ដែលជាម្ចាស់ចម្ការទាំងពីរនោះ មានទ្រព្យសម្បត្តិនិងផលានុផលផ្សេងៗជាច្រើនទៀត។ បន្ទាប់មក គេបាននិយាយទៅកាន់មិត្តភក្តិរបស់គេដែលជាអ្នកមានជំនឿខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នា ដើម្បីឲ្យមិត្តរបស់គេច្រណែនចំពោះគេថាៈ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងអ្នក មានអ្នកខ្លាំងៗជួយខ្ញុំច្រើនជាងអ្នក និងមានសាច់ញាតិដែលខ្លាំងៗជាងអ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់