សូរ៉ា 18 · ជូស 15

Al-Kahf · 18:33

كِلْتَا الْجَنَّتَيْنِ آتَتْ أُكُلَهَا وَلَمْ تَظْلِمْ مِنْهُ شَيْئًا ۚ وَفَجَّرْنَا خِلَالَهُمَا نَهَرًا

ចំការទាំងពីរនោះបានផ្ដល់ផលដោយគ្មានខ្វះអ្វីឡើយ។ ហើយយើងបានធ្វើឱ្យមានទនេ្លមួយមានទឹកផុសចេញមករវាង ចំការទាំងពីរ។

តាហ្វសៀរ

ហើយចម្ការនីមួយៗបានផ្ដល់នូវផលានុផលរបស់វាជាច្រើនដូចជា ផ្លែល្មើ ទំពាំងបាយជូរ និងដំណាំផ្សេងៗ ដោយគ្មានខ្វះខាតអ្វីបន្តិចឡើយ។ ផ្ទុយទៅវិញ វាបានផ្តល់ឲ្យគេ(ម្ចាស់ចម្ការដែលជាអ្នកគ្មានជំនឿនោះ)នូវផល(ដំណាំ)របស់វាយ៉ាងពេញលេញ។ ហើយយើង(អល់ឡោះ)បានធ្វើឲ្យមានទន្លេមួយហូរកាត់នៅចន្លោះចម្ការទាំងពីរនោះ ដើម្បីងាយស្រួលក្នុងការស្រោចស្រពចម្ការនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់