សូរ៉ា 18 · ជូស 15
Al-Kahf · 18:32
۞ وَاضْرِبْ لَهُمْ مَثَلًا رَجُلَيْنِ جَعَلْنَا لِأَحَدِهِمَا جَنَّتَيْنِ مِنْ أَعْنَابٍ وَحَفَفْنَاهُمَا بِنَخْلٍ وَجَعَلْنَا بَيْنَهُمَا زَرْعًا
ចូរអ្នក(មូហាំម៉ាត់)លើកយកបុរសពីរនាក់(មានជំនឿ និងគ្មានជំនឿ)មកធ្វើជាឧទាហរណ៍ដល់ពួកគេ(ពួកគ្មានជំនឿ) ដែលយើងបានប្រទានឱ្យគេ(អ្នកគ្មានជំនឿ)ម្នាក់នៃគេទាំងពីរនូវ ចំការទំពាំងបាយជូរពីរ ហើយយើងបានធ្វើរបងពីដើមល្មើព័ទ្ធជុំវិញ វាទាំងពីរ ព្រមទាំងយើងបានធ្វើឱ្យមានដំណាំផេ្សងៗនៅចន្លោះ ចំការទាំងពីរនោះទៀត។
តាហ្វសៀរ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកយកបុរសពីរនាក់មកធ្វើជាឧទាហរណ៍ ៖ គឺអ្នកគ្មានជំនឿ និងអ្នកមានជំនឿ។ យើងបានប្រទានឲ្យអ្នកគ្មានជំនឿនោះនូវចម្ការចំនួនពីរ ហើយយើងបានធ្វើរបងព័ទ្ធជុំវិញចម្ការទាំងពីរនោះនឹងដើមល្មើ ព្រមទាំងយើងបានធ្វើឲ្យមានដំណាំផ្សេងៗនៅក្នុងកន្លែងទំនេរនៃចន្លោះចម្ការទាំងពីរនោះទៀតផង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល