សូរ៉ា 18 · ជូស 15
Al-Kahf · 18:31
أُولَٰئِكَ لَهُمْ جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهِمُ الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَيَلْبَسُونَ ثِيَابًا خُضْرًا مِنْ سُنْدُسٍ وَإِسْتَبْرَقٍ مُتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۚ نِعْمَ الثَّوَابُ وَحَسُنَتْ مُرْتَفَقًا
អ្នកទាំងនោះ ពួកគេនឹងទទួលបានឋានសួគ៌អាត់និនដែល មានទនេ្លជាច្រើនហូរពីក្រោម ដោយពួកគេត្រូវបានតុបតែងដោយ កងដៃធ្វើអំពីមាសនិងស្លៀកសំលៀកបំពាក់ពណ៌បៃតងធ្វើពីសូត្រ ម៉ដ្ឋខៃ និងក្រាស់ដ៏ប្រណីត ដោយពួកគេអង្គុយផ្អែកទៅលើកៅអី។ ផលបុណ្យនិងកន្លែងរស់នៅគឺល្អប្រសើរបំផុត។
តាហ្វសៀរ
បណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលដូចដែលបានលើកឡើងនោះ ពួកគេគឺនឹងទទួលបាននូវឋានសួគ៌អាត់និន ដោយពួកគេនឹងរស់នៅទីនោះជាអមតៈ ដែលមានទន្លេទឹកសាបជាច្រើនហូរពីក្រោមលំនៅឋានរបស់ពួកគេ។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានតុបតែងលម្អដោយកងដៃធ្វើអំពីមាស និងស្លៀកសម្លៀកបំពាក់ពណ៌បៃតងដែលធ្វើពីសូត្រម៉ដ្ឋខៃ និងសូត្រដែលក្រាស់។ ពួកគេអង្គុយផ្អែកខ្លួននៅលើគ្រែដែលត្រូវបានតុបតែងនឹងវាំងននដ៏ល្អប្រណីត។ ការតបស្នងរបស់ពួកគេ គឺជាការតបស្នងដ៏ប្រសើរបំផុត ហើយឋានសួគ៌ដែលពួកគេរស់នៅក្នុងវានោះ ក៏ជាកន្លែងដ៏ល្អប្រពៃបំផុតផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល