សូរ៉ា 18 · ជូស 15

Al-Kahf · 18:30

إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ إِنَّا لَا نُضِيعُ أَجْرَ مَنْ أَحْسَنَ عَمَلًا

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អនោះ គឺយើងពិតជានឹងមិនឱ្យបាត់បង់នូវផលបុណ្យរបស់ អ្នកដែលបានសាងអំពើល្អនោះឡើយ។

តាហ្វសៀរ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេង។ ជាការពិតណាស់ យើងនឹងមិនបំបាត់នូវផលបុណ្យរបស់អ្នកដែលបានសាងទង្វើកុសលនោះឡើយ ផ្ទុយទៅវិញ យើងនឹងផ្ដល់ឲ្យពួកគេនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញ ដោយគ្មានខ្វះនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់