សូរ៉ា 18 · ជូស 15

Al-Kahf · 18:38

لَٰكِنَّا هُوَ اللَّهُ رَبِّي وَلَا أُشْرِكُ بِرَبِّي أَحَدًا

ប៉ុន្ដែសម្រាប់ខ្ញុំវិញ ខ្ញុំជឿថាទ្រង់គឺជាអល់ឡោះដែលជា ម្ចាស់របស់ខ្ញុំ។ ហើយខ្ញុំមិនយកអ្នកណាម្នាក់ធ្វើជាដៃគូជាមួយ ម្ចាស់របស់ខ្ញុំឡើយ។

តាហ្វសៀរ

ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំមិននិយាយដូចសម្ដីរបស់អ្នកដែលអ្នកបាននិយាយនោះឡើយ តែខ្ញុំនឹងនិយាយថាៈ ទ្រង់គឺអល់ឡោះដែលជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលប្រោសប្រទាននូវឧបការគុណជាច្រើនរបស់ទ្រង់មកឲ្យពួកយើង ហើយខ្ញុំនឹងមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយទ្រង់នៅក្នុងការគោរពសក្ការៈនោះឡើយ។ជាមួយទ្រង់នៅក្នុងការគោរពសក្ការៈ(ចំពោះទ្រង់)នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់