សូរ៉ា 18 · ជូស 15

Al-Kahf · 18:20

إِنَّهُمْ إِنْ يَظْهَرُوا عَلَيْكُمْ يَرْجُمُوكُمْ أَوْ يُعِيدُوكُمْ فِي مِلَّتِهِمْ وَلَنْ تُفْلِحُوا إِذًا أَبَدًا

ពិតប្រាកដណាស់ ប្រសិនបើពួកគេបានដឹងពីទីកន្លែងរបស់ ពួកអ្នក ពួកគេនឹងគប់ពួកអ្នកនឹងដុំថ្ម ឬក៏ឱ្យពួកអ្នកវិលទៅរក សាសនារបស់ពួកគេវិញជាមិនខាន។ ហើយបើដូចេ្នះមែន ពួកអ្នក នឹងមិនទទួលបានជោគជ័យជាដាច់ខាត។

តាហ្វសៀរ

ជាការពិតណាស់ ក្រុមរបស់ពួកអ្នក ប្រសិនបើពួកគេបានដឹងនិងស្គាល់ពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះ ពួកគេប្រាកដជានឹងសម្លាប់ពួកអ្នកដោយគប់នឹងដំថ្ម ឬក៏ត្រឡប់ពួកអ្នកទៅកាន់សាសនាវង្វេងរបស់ពួកគេវិញដែលពួកអ្នកធ្លាប់បានកាន់តាមវាមុនពេលដែលអល់ឡោះផ្តល់ការប្រោសប្រទានដល់ពួកអ្នកតាមរយៈការចង្អុលបង្ហាញពួកអ្នកទៅកាន់សាសនាដ៏ត្រឹមត្រូវជាមិនខាន។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់ទៅកាន់វា(សាសនាដែលវង្វេង)វិញនោះ ពួកអ្នកនឹងមិនទទួលជោគជ័យជាដាច់ខាត មិនថានៅក្នុងជីវិតលោកិយ ឬនៅថ្ងៃបរលោកឡើយ។ ផ្ទុយទៅវិញ ពួកអ្នកនឹងទទួលនូវភាពខាតបង់ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកនូវការខាតបង់ដ៏ធំធេង ដោយសារតែពួកអ្នកបានបោះបង់សាសនាដ៏ត្រឹមត្រូវដែលអល់ឡោះបានចង្អុលបង្ហាញពួកអ្នក ហើយវិលត្រឡប់ទៅកាន់សាសនាដែលវង្វេងនោះវិញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់