សូរ៉ា 18 · ជូស 15
Al-Kahf · 18:19
وَكَذَٰلِكَ بَعَثْنَاهُمْ لِيَتَسَاءَلُوا بَيْنَهُمْ ۚ قَالَ قَائِلٌ مِنْهُمْ كَمْ لَبِثْتُمْ ۖ قَالُوا لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ ۚ قَالُوا رَبُّكُمْ أَعْلَمُ بِمَا لَبِثْتُمْ فَابْعَثُوا أَحَدَكُمْ بِوَرِقِكُمْ هَٰذِهِ إِلَى الْمَدِينَةِ فَلْيَنْظُرْ أَيُّهَا أَزْكَىٰ طَعَامًا فَلْيَأْتِكُمْ بِرِزْقٍ مِنْهُ وَلْيَتَلَطَّفْ وَلَا يُشْعِرَنَّ بِكُمْ أَحَدًا
ហើយដូចេ្នះដែរ យើងក៏បានធ្វើឱ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឱ្យពួកគេសួរគ្នាទៅវិញទៅមក។ ម្នាក់ក្នុងចំណោមពួក គេបានសួរថាៈ តើពួកអ្នកបានគេងអស់រយៈពេលប៉ុន្មានហើយ? ពួកគេឆ្លើយថាៈ យើងបានគេងអស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃ ហើយ។ ពួកគេបាននិយាយទៀតថាៈ មានតែម្ចាស់របស់ពួកអ្នកទេ ដែលដឹងបំផុតនូវរយៈពេលដែលពួកអ្នកបានគេងនោះ។ ដូចេ្នះ សូមពួកអ្នកចាត់តាំងឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកយកប្រាក់ទាំងនេះទៅទីក្រុង ហើយឱ្យគេរកមើល តើចំណីអាហារណាដែល ល្អជាងគេ? ហើយឱ្យគេយកចំណីអាហារនោះមកឱ្យពួកអ្នក។ តែត្រូវឱ្យគេប្រុងប្រយ័ត្ន និងមិនត្រូវឱ្យអ្នកណាម្នាក់ដឹងពីរឿង របស់ពួកអ្នកឡើយ។
តាហ្វសៀរ
ហើយដូចដែលយើងបានធ្វើចំពោះពួកគេនូវអ្វីដែលយើងបានលើកឡើងខាងលើដែលបង្ហាញពីភាពអស្ចារ្យនៃសមត្ថភាពរបស់យើងនោះដែរ យើងក៏បានធ្វើឲ្យពួកគេភ្ញាក់ពីដំណេកឡើងវិញបន្ទាប់ពី(ពួកគេបានដេកលង់លក់)រយៈពេលដ៏យូរ ដើម្បីឲ្យពួកគេសួរគ្នាទៅវិញទៅមកអំពីថេរវេលាដែលពួកគេបានដេកលង់លក់នៅទីនោះ(ក្នុងរូងភ្នំ)។ ពេលនោះ ម្នាក់ក្នុងចំណោមពួកគេបានឆ្លើយថាៈ យើងបានគេងលក់(នៅទីនេះ)អស់រយៈពេលមួយថ្ងៃ ឬកន្លះថ្ងៃហើយ។ ហើយអ្នកខ្លះទៀតក្នុងចំណោមពួកគេដែលមិនច្បាស់ពីថេរវេលានៃការគេងលង់លក់របស់ពួកគេនោះបានតបវិញថាៈ មានតែម្ចាស់របស់ពួកអ្នកប៉ុណ្ណោះដែលដឹងបំផុតពីរយៈពេលដែលពួកអ្នកបានគេងលង់លក់នោះ។ ដូច្នេះ ចូរពួកអ្នកប្រគល់រឿងនេះ(ការដឹងពីរយៈពេលដែលពួកគេគេងលង់លក់នៅក្នុងរូងភ្នំ)ទៅកាន់ទ្រង់ចុះ និងចូរធ្វើអ្វីដែលមានប្រយោជន៍ដល់ពួកអ្នកវិញ។ ហេតុនេះ សូមពួកអ្នកបញ្ជូននរណាម្នាក់ក្នុងចំណោមពួកអ្នកឲ្យយកក្រដាសប្រាក់ទាំងនេះទៅទីក្រុងរបស់ពួកយើងដែលយើងបានស្គាល់នោះ ហើយឲ្យគេរកមើល ថាតើគ្រួសារណាមានចំណីអាហារល្អ និងមានចំណូលប្រសើរជាងគេ ហើយឲ្យគេយកចំណីអាហារនោះមកឲ្យពួកអ្នក។ ហើយចូរឲ្យគេមានការប្រុងប្រយ័ត្នក្នុងពេលចូល ពេលចេញ និងចំពោះការទំនាក់ទំនងរបស់គេ និងត្រូវមានភាពឈ្លាសវៃបន្តិច។ ហើយមិនត្រូវឲ្យនរណាម្នាក់ដឹងពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះទេ ដោយសារតែវាអាចនាំមកនូវគ្រោះថ្នាក់ដ៏ធំធេងដល់ពួកអ្នកបាន(ប្រសិនបើពួកគេបានដឹងពីកន្លែងស្នាក់នៅរបស់ពួកអ្នកនោះ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល