សូរ៉ា 18 · ជូស 15
Al-Kahf · 18:18
وَتَحْسَبُهُمْ أَيْقَاظًا وَهُمْ رُقُودٌ ۚ وَنُقَلِّبُهُمْ ذَاتَ الْيَمِينِ وَذَاتَ الشِّمَالِ ۖ وَكَلْبُهُمْ بَاسِطٌ ذِرَاعَيْهِ بِالْوَصِيدِ ۚ لَوِ اطَّلَعْتَ عَلَيْهِمْ لَوَلَّيْتَ مِنْهُمْ فِرَارًا وَلَمُلِئْتَ مِنْهُمْ رُعْبًا
ហើយអ្នកនឹកស្មានថាៈ ពួកគេភ្ញាក់ពីដំណេក ខណៈដែល ពួកគេគេងលក់។ ហើយយើង(អល់ឡោះ)បានប្រែខ្លួនពួកគេម្ដង ទៅខាងស្ដាំម្ដងទៅខាងឆេ្វង។ ហើយឆ្កែរបស់ពួកគេបានដេក សណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូង។ ប្រសិនបើអ្នកបាន ឃើញពួកគេ អ្នកពិតជានឹងរត់គេចពីពួកគេ ហើយធ្វើឱ្យអ្នកមាន ការភ័យខ្លាចពួកគេជាមិនខាន។
តាហ្វសៀរ
ហើយអ្នក(ឱអ្នកដែលមើលទៅកាន់ពួកគេ)នឹកស្មានថា ពួកគេមិនបានដេកនោះឡើយ ដោយសារតែភ្នែករបស់ពួកគេនៅបើកជានិច្ច ខណៈដែលការពិត ពួកគេកំពុងតែដេកលង់លក់។ ហើយយើងបានប្រែខ្លួនរបស់ពួកគេនៅក្នុងដំណេករបស់ពួកគេ ម្ដងទៅខាងស្ដាំ ម្ដងទៅខាងឆ្វេង ដើម្បីកុំឲ្យដីស៊ីរាងកាយរបស់ពួកគេ។ ហើយឆ្កែរបស់ពួកគេដែលរួមដំណើរជាមួយពួកគេនោះ គឺបានដេកសណ្ដូកជើងមុខទាំងពីររបស់វានៅមាត់រូងភ្នំ។ ប្រសិនបើ អ្នកបានឃើញពួកគេ អ្នកពិតជានឹងរត់ចេញពីពួកគេព្រោះតែខ្លាចពួកគេ ហើយធ្វើឲ្យអ្នកពោរពេញទៅដោយភាពភ័យខ្លាចអំពីពួកគេជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល