សូរ៉ា 18 · ជូស 15

Al-Kahf · 18:15

هَٰؤُلَاءِ قَوْمُنَا اتَّخَذُوا مِنْ دُونِهِ آلِهَةً ۖ لَوْلَا يَأْتُونَ عَلَيْهِمْ بِسُلْطَانٍ بَيِّنٍ ۖ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا

(ក្រុមយុវជនរូងភ្នំដែលមានជំនឿលើអល់ឡោះបាន និយាយថា)ពួកគេ(ពួកគ្មានជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើង គឺពួកគេបានយកម្ចាស់នានាមកគោរពសក្ការៈក្រៅពីទ្រង់។ ហេតុ អ្វីបានជាពួកគេមិននាំមកនូវភស្ដុតាងមួយយ៉ាងច្បាស់លាស់ដល់ ពួកគេ(ដើម្បីបញ្ជាក់ថា ការគោរពសក្ការៈរបស់ពួកគេត្រឹមត្រូវ)? តើមាននរណាដែលបំពានជាងអ្នកដែលប្រឌិតនូវពាក្យភូតកុហក ចំពោះអល់ឡោះទៀតនោះ?

តាហ្វសៀរ

បន្ទាប់មក ពួកគេក៏បានងាកមើលមុខគ្នាទៅវិញទៅមកដោយនិយាយថាៈ ពួកគេ(ពួកគ្មានជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើងដែលពួកគេបានយកព្រះនានាមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ ខណៈដែលពួកគេមិនមានភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់ពី(ភាពត្រឹមត្រូវនៃ)ការគោរពសក្ការៈរបស់ពួកគេចំពោះពួកវានោះឡើយ។ ពិតប្រាកដណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះដោយចោទប្រកាន់ថា ទ្រង់មានដៃគូនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់