សូរ៉ា 18 · ជូស 15
Al-Kahf · 18:14
وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا فَقَالُوا رَبُّنَا رَبُّ السَّمَاوَاتِ وَالْأَرْضِ لَنْ نَدْعُوَ مِنْ دُونِهِ إِلَٰهًا ۖ لَقَدْ قُلْنَا إِذًا شَطَطًا
ហើយយើងបានពង្រឹងចិត្ដរបស់ពួកគេនៅពេលដែលពួកគេ បានឈរ(ចំពោះមុខសេ្ដចដែលគ្មានជំនឿ) ពេលនោះពួកគេបាន និយាយថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី។ ពួកយើងមិនគោរពសក្ការៈម្ចាស់ណាក្រៅពីទ្រង់ជា ដាច់ខាត។ (ប្រសិនបើយើងនិយាយផេ្សងពីនេះ) ពួកយើងពិត ជាបាននិយាយប្រាសចាកពីការពិតជាមិនខាន។
តាហ្វសៀរ
ហើយយើងបានពង្រឹងដួងចិត្តរបស់ពួកគេតាមរយៈសេចក្តីជំនឿ និងការធ្វើឲ្យពួកគេមានភាពនឹងនរ(នៅលើសេចក្តីជំនឿ) និងអត់ធ្មត់ចំពោះការភៀសខ្លួនចេញពីទឹកដីដែលពួកគេរស់នៅ ខណៈដែលពួកគេបានក្រោកឈរប្រកាសពីសេចក្តីជំនឿរបស់ពួកគេចំពោះអល់ឡោះតែមួយគត់នៅចំពោះមុខស្ដេចដែលគ្មានជំនឿ ដោយពួកគេបាននិយាយទៅកាន់ស្ដេចនោះថាៈ ម្ចាស់របស់ពួកយើងដែលពួកយើងមានជំនឿចំពោះទ្រង់ និងគោរពសក្ការៈចំពោះទ្រង់នោះ គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងជាម្ចាស់នៃផែនដី។ ពួកយើងមិនគោរពសក្ការៈចំពោះព្រះក្លែងក្លាយទាំងឡាយក្រៅពីទ្រង់ជាដាច់ខាត។ ជាការពិតណាស់ (ប្រសិនបើយើងនិយាយផ្សេងពីនេះ) ពួកយើងពិតជាបាននិយាយប្រាសចាកដ៏ឆ្ងាយពីការពិតជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល