សូរ៉ា 18 · ជូស 15

Al-Kahf · 18:13

نَحْنُ نَقُصُّ عَلَيْكَ نَبَأَهُمْ بِالْحَقِّ ۚ إِنَّهُمْ فِتْيَةٌ آمَنُوا بِرَبِّهِمْ وَزِدْنَاهُمْ هُدًى

យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរបស់ពួកគេ ដោយពិតប្រាកដ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមាន ជំនឿលើម្ចាស់របស់ពួកគេ ហើយយើងបានបន្ថែមឱ្យពួកគេនូវការ ចង្អុលបង្ហាញថែមទៀត។

តាហ្វសៀរ

យើងនឹងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីរឿងរ៉ាវរបស់ពួកគេយ៉ាងពិតប្រាកដដែលគ្មានការសង្ស័យនឹងវាឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមានជំនឿចំពោះម្ចាស់របស់ពួកគេ និងបានគោរពប្រតិបត្តិតាមទ្រង់ ហើយយើងបានបន្ថែមឲ្យពួកគេនូវការចង្អុលបង្ហាញ និងការពង្រឹងទៅលើការពិត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់