សូរ៉ា 18 · ជូស 15
Al-Kahf · 18:12
ثُمَّ بَعَثْنَاهُمْ لِنَعْلَمَ أَيُّ الْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوا أَمَدًا
បន្ទាប់មកយើងបានដាស់ពួកគេឱ្យភ្ញាក់ពីដំណេកវិញ ដើម្បី យើងចង់ដឹងថា តើក្រុមមួយណានៃក្រុមទាំងពីរ(ក្រុមមានជំនឿ និងគ្មានជំនឿ)ដែលអាចដឹងច្បាស់អំពីថេរវេលានៃការស្នាក់នៅ របស់ពួកគេនោះ។
តាហ្វសៀរ
ក្រោយមកទៀត បន្ទាប់ពីពួកគេបានដេកលង់លក់អស់រយៈពេលដ៏យូររួចមក យើងក៏បានធ្វើឲ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឲ្យយើងដឹងថា តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលប្រកែកគ្នាចំពោះថេរវេលានៃការស្នាក់នៅរបស់ពួកគេនៅក្នុងរូងភ្នំនោះ ដឹងច្បាស់ជាងគេពីថេរវេលា ឬរយៈពេលនៃការស្នាក់នៅ(របស់ពួកគេក្នុងរូងភ្នំ)នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល