សូរ៉ា 18 · ជូស 15

Al-Kahf · 18:16

وَإِذِ اعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا اللَّهَ فَأْوُوا إِلَى الْكَهْفِ يَنْشُرْ لَكُمْ رَبُّكُمْ مِنْ رَحْمَتِهِ وَيُهَيِّئْ لَكُمْ مِنْ أَمْرِكُمْ مِرْفَقًا

(យុវជនម្នាក់និយាយទៅកាន់គ្នារបស់គេថា) នៅពេល ដែលពួកអ្នកដកខ្លួនចេញពីពួកគេ(ពួកគ្មានជំនឿ)និងពីអ្វីដែលពួក គេគោរពក្រៅពីអល់ឡោះនោះ ចូរពួកអ្នកទៅជ្រកកោននៅក្នុងរូង ភ្នំចុះ ម្ចាស់របស់ពួកអ្នកនឹងផ្ដល់ឱ្យពួកអ្នកនូវក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួលដល់ពួកអ្នកនូវរាល់កិច្ចការរស់នៅរបស់ពួកអ្នក។

តាហ្វសៀរ

ហើយនៅពេលដែលពួកអ្នកបានដកខ្លួនចេញពីក្រុមរបស់ពួកអ្នក និងបានបោះបង់ចោលនូវអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះ ដោយពួកអ្នកមិនគោរពសក្ការៈ(ចំពោះអ្នកផ្សេង) លើកលែងតែអល់ឡោះតែមួយគត់ហើយនោះ ដូច្នេះ ចូរពួកអ្នករត់គេចពីសាសនាដូនតារបស់ពួកអ្នកទៅជ្រកកោនក្នុងរូងភ្នំចុះ នោះម្ចាស់របស់ពួកអ្នកនឹងផ្ដល់ឲ្យពួកអ្នកនូវក្ដីមេត្តាករុណារបស់ទ្រង់ ដោយទ្រង់នឹងការពារនិងថែរក្សាពួកអ្នកពីសត្រូវរបស់ពួកអ្នក។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួលដល់ពួកអ្នកនូវរាល់កិច្ចការរបស់ពួកអ្នកនូវអ្វីដែលពួកអ្នកនឹងទទួលបានផលប្រយោជន៍ពីវា ជាការជំនួសដល់ពួកអុ្នកវិញចំពោះការរស់នៅ(ដោយភាពសុខស្រួល)របស់ពួកអ្នកជាមួយនឹងក្រុមរបស់ពួកអ្នក(ដែលជាពួកគ្មានជំនឿ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់