សូរ៉ា 17 · ជូស 15
Al-Isra · 17:99
۞ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ قَادِرٌ عَلَىٰ أَنْ يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًا لَا رَيْبَ فِيهِ فَأَبَى الظَّالِمُونَ إِلَّا كُفُورًا
តើពួកគេមិនបានឃើញទេឬថាៈ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី គឺទ្រង់មានសមត្ថភាពក្នុងការបង្កើតពួកគេដូចដើមនោះ? ហើយ ទ្រង់បានកំណត់ពេលវេលាមួយយ៉ាងជាក់លាក់សម្រាប់ពួកគេ ដោយគ្មានការសង្ស័យចំពោះរឿងនោះឡើយ។ ក៏ប៉ុន្ដែពួកដែល បំពានមិនទទួលស្គាល់ការពិតក្រៅពីការប្រឆាំងឡើយ។
តាហ្វសៀរ
តើពួកដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានដឹងទេឬថាៈ ពិតប្រាកដណស់ អល់ឡោះជាម្ចាស់ដែលជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងជាអ្នកដែលបានបង្កើតផែនដីដែលមានភាពធំធេងបំផុតនោះ គឺជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការបង្កើតពួកគេឲ្យដូចដើមវិញនោះ? ជាការពិតណាស់ អ្នកដែលមានសមត្ថភាពអាចបង្កើតរបស់ដែលមានភាពធំធេងបាននោះ ក៏ជាអ្នកដែលមានសមត្ថភាពអាចបង្កើតអ្វីផ្សេងពីនោះបានដែរ។ ហើយជាការពិតណាស់ អល់ឡោះបានកំណត់ពេលវេលាជាក់លាក់មួយសម្រាប់ពួកគេនៅក្នុងលោកិយ ដែលវានឹងបញ្ចប់ជីវិតរបស់ពួកគេ ហើយទ្រង់បានកំណត់ពេលវេលាមួយយ៉ាងជាក់លាក់សម្រាប់ពួកគេផងដែរដើម្បីពង្រស់ពួកគេឲ្យរស់ឡើងវិញដោយគ្មានការសង្ស័យឡើយចំពោះរឿងនោះ។ ហើយទោះបីជាមានភស្តុតាងដែលបញ្ជាក់ពីការពង្រស់ឡើងវិញយ៉ាងច្បាស់លាស់ដ៏ដោយ ក៏ពួកមុស្ហរីគីនបានបដិសេធ និងប្រឆាំងមិនទទួលស្គាល់ការពង្រស់ឡើងវិញនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល