សូរ៉ា 17 · ជូស 15

Al-Isra · 17:98

ذَٰلِكَ جَزَاؤُهُمْ بِأَنَّهُمْ كَفَرُوا بِآيَاتِنَا وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا

នោះគឺជាលទ្ធផលរបស់ពួកគេ ដោយសារតែពួកគេបាន ប្រឆាំងនឹងបណ្ដាភស្ដុតាងរបស់យើង។ ហើយពួកគេបាននិយាយ ថាៈ នៅពេលដែលពួកយើងបានក្លាយជាឆ្អឹង និងរលួយទៅជាធូលី ហើយនោះ តើពួកយើងពិតជានឹងត្រូវគេធ្វើឱ្យរស់សាជាថ្មីឬ?

តាហ្វសៀរ

ទណ្ឌកម្មដែលពួកគេទទួលរងនោះ គឺជាការតបស្នងសម្រាប់ពួកគេ ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះវាក្យខណ្ឌទាំងឡាយរបស់យើងដែលបានបញ្ចុះទៅឲ្យអ្នកនាំសាររបស់យើង និងដោយសារតែសម្តីរបស់ពួកគេដែលពួកគេធ្លាប់បាននិយាយបដិសេធនឹងការពង្រស់ឲ្យរស់ឡើងវិញថាៈ នៅពេលដែលពួកយើងបានស្លាប់ ក្លាយទៅជាឆ្អឹងដែលពុកផុយ និងបានបែកជាបំណែកតូចៗអស់ទៅហើយនោះ តើពួកយើងពិតជានឹងត្រូវគេធ្វើឲ្យរស់ឡើងវិញសារជាថ្មីឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់