សូរ៉ា 17 · ជូស 15
Al-Isra · 17:97
وَمَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَنْ يُضْلِلْ فَلَنْ تَجِدَ لَهُمْ أَوْلِيَاءَ مِنْ دُونِهِ ۖ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا ۖ مَأْوَاهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا
ហើយអ្នកណាដែលអល់ឡោះចង្អុលបង្ហាញផ្លូវអ្នកនោះ ជាអ្នកដែលទទួលបានការចង្អុលបង្ហាញ។ ហើយអ្នកណាដែលទ្រង់ ធ្វើឱ្យវងេ្វងនោះ គឺអ្នកមិនអាចរកអ្នកគាំពារសម្រាប់ពួកគេក្រៅពី ទ្រង់បានឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោក ដោយនៅលើផ្ទៃមុខរបស់ពួកគេខ្វាក់ គ ហើយនិងថ្លង់។ ទីកន្លែង របស់ពួកគេគឺនរកជើហាន់ណាំ។ រាល់ពេលដែលវាជិតរលត់ យើង បានបន្ថែមអណ្ដាតភ្លើងឱ្យឆាបឆេះលើពួកគេថែមទៀត។
តាហ្វសៀរ
ហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហាញផ្លូវដល់គេនោះ ពិតប្រាកដណាស់ គេជាអ្នកដែលទទួលបានការចង្អុលបង្ហាញយ៉ាងពិតប្រាកដ។ ចំណែកឯជនណាដែលអល់ឡោះទ្រង់បង្វែររូបគេអំពីវា(ការចង្អុលបង្ហាញ) និងធ្វើឲ្យគេវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញអ្នកគាំពារណាដែលអាចចង្អុលបង្ហាញពួកគេទៅកាន់ការពិត ការពារពួកគេអំពីគ្រោះថ្នាក់ និងនាំមកនូវផលប្រយោជន៍ដល់ពួកគេនោះឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោក ដោយពួកគេត្រូវបានគេអូសផ្កាប់មុខ ដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ទីកន្លែងរបស់ពួកគេដែលពួកគេនឹងទៅស្នាក់នៅនោះ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងបានបន្ថែមអណ្ដាតភ្លើងឲ្យឆាបឆេះលើពូកគេថែមទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល